ថោកទាប…ឪពុកចុង ចាប់រំលោភកូនស្រី​ រហូតមានផ្ទៃពោះ០៧ខែ

ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រោយពីជីតា របស់ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង លើជនសង្ស័យដែលជាឪពុកចុង ចាប់រំលោភកូនស្រី រហូតមានផ្ទៃពោះ០៧ខែ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះជួល សង្កាត់ស្ទឹងមានជ័យទី២ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះថា ខេង ហាន អាយុ៤៣ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនដឹកសំរាមស៊ិនទ្រី បានធ្វើសកម្មភាពចាប់ ចាប់សង្កត់ពីលើជនរងគ្រោះរួចខ្ទប់មាត់ គម្រាមសម្លាប់ បើសិនជនរងគ្រោះស្រែក។ ចំណែកជនរងគ្រោះមានឈ្មោះថា ខ.ស.ភ អាយុ១៦ឆ្នាំ កំពុងដេកនៅក្នុងផ្ទះ ជាមួយប្អូនតូចៗចំនួន២នាក់ រស់នៅភូមិ ឃុំ សង្កាត់ខាងលើ។

បើតាមសំដីរបស់ជនរងគ្រោះបានប្រាប់ថា ជនសង្ស័យបានចាប់រំលោភជនរងគ្រោះបានសម្រេចចំនួន៣លើក បន្ទាប់មកជនរងគ្រោះរំលោភបានជាបន្តបន្ទាប់ រហូតមានផ្ទៃពោះចំនួន០៧ខែ។ ក្រោយពីបានឃើញពោះកូនចេះធំឡើងរាល់ថ្ងៃ ក៏បានសួរនាំកូនស្រីទើបដឹងរឿង​ថា ជនសង្ស័យចាប់រំលោភរហូតមានផ្ទៃពោះ០៧ខែ ទើបម្តាយជីតានិងម្តាយ បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី