October 16, 2019

ឧកញ៉ាឡេង ណាវ៉ាត្រា បកស្រាយថា ការដែលខ្លួនស្ទុះចូលទៅរកក្រុមយុវជនថតរូបនោះ គឺដើម្បីតែរារាំងការថតរបស់ពួកគាត់នៅព្រលានអ៊ីនឆន ប្រទេសកូរ៉េ តែប៉ុណ្ណោះ

កាលពីថ្មីៗនេះរឿងរ៉ាវជម្លោះជាមួយក្រុមសិល្បករ និងយុវជនមួយក្រុមលួចថតវីដេអូ ដោយប្រើប្រាស់ពាក្យុតិះដៀលបានកក្រើកពេញបណ្តាញសង្គម ដោយមហាជនជាច្រើនហាក់ខឹងសម្បារជាខ្លាំងព្រោះតែពួកគេបានតិះដៀលពូជខ្មែរ។ យ៉ាងណាមិញរឿងរ៉ាវជម្លោះនេះគឺមិនទាន់បញ្ចប់ងាយៗនោះឡើយ ព្រោះមានការបកស្រាយពីភាគីសងខាងទៅវិញទៅមក។ ស្របពេលជាមួយគ្នានេះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាតួអង្គសំខាន់មួយរូបក្នុងវីដេអូននោះ ព្រោះតែមានសកម្មភាពចូលបម្រុងប្រតាយប្រតប់គ្នា ក៏បានចេញមុខបកស្រាយផងដែរ។

លោកបានរៀបរាប់ថា៖ «ការពិតត្រូវបានលាតត្រដាង​ ពីក្រុមលាបពណ៌! ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមធ្វើការបកស្រាយដោយក្តីគោរពជូនជ្រាបថា សកម្មភាពកាយវិការដែល ខ្ញុំបានចូលទៅនោះ ក្នុងគោលបំណងតែមួយគត់គឺសូមរារាំង ការថតរបស់បងប្អូន នៅព្រលានអ៊ីនឆន ប្រទេស កូរ៉េ តែត្រូវបានបង ហេងឡុង រាំងដៃខ្ញុំ ហើយប្រពន្ធខ្ញុំក៏ទាញដៃខ្ញុំចេញព្រោះគាត់ខ្លាចឈ្លោះគ្នា។ សូមគោរពអរគុណ បងប្អូនទាំងក្នុងនិងក្រៅប្រទេស»៕ ប្រភព៖ Khmernote