October 16, 2019

ពេលមានប្តីលះបង់ទាំងរូបសម្រស់ ភាពអៀនខ្មាស់ ពពោះកូនឲគេ តែគេមិនឲតំលៃ ហើយថែមទាំងមើលងាយខ្ញុំទៀត ឥឡូវលែងប្តីរូបសម្រស់ខុសមុនដាច់

ជឿថាមនុស្សស្រីគ្រប់រូបកើតមកព្រមជាមួយនឹងក្តីសុបិនជាច្រើន​ហើយសុបិនមួយដែលសំខាន់សម្រាប់ជីវិតរបស់ពួកគេនោះគឺការរៀបការជាមួយនឹងបុរសល្អ​ អាចមើលថែទាំនាង​និងកូន ជារាងរហូតទៅ។ ប៉ុន្តែជីវិតប្តីប្រពន្ធប្រៀបបានដូចនឹងការចាប់ឆ្នោត​​ អ្នកខ្លះមានសំណាងខ្ពស់ក៏បានទទួលសេចក្តីស្នេហាស្មោះស្ម័គ្រផ្អែមល្ហែមពីបុរសដែលខ្លួនស្រលាញ់​ ចំណែកអ្នកខ្លះទៀតជីវិតប្ដីប្រពន្ធមានការឈ្លោះ ប្រកែកគ្នា មិនចុះសម្រុង មិនអោយតម្លៃ ដែលទាំងអស់នេះហើយ គឺជារឿងដើមហេតុ ដែលធ្វើឲ្យជីវិតគូរស្នេហ៍ឈានដល់ការបញ្ឈប់ទំនាក់ទំនងក្នុងជីវិតប្តីប្រពន្ធ។

តែទោះយ៉ាងណា​​ នារីមួយចំនួននៅតែមានភាពរឹងមាំ​ដើម្បីចាប់ផ្តើមជិវិតថ្មីរបស់ពួកគេ ដែលល្អប្រសើរជាងជិវិតចាស់។ ជាក់ស្តែង​ កាលពីពេលថ្មីនេះមានគណនីហ្វេសប៊ុកឈ្មោះ “Try Soksokunthary”បង្ហោះរឿងរ៉ាវជិវីតពិតផ្ទាល់ខ្លួនរបស់នាងក្រោយបែកបាក់ស្វាមីថា ៉ឃើញរូបខ្លួនឯងកាលមុនចង់ខ្លាចជីវិតពេលដែរមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀនខ្មាស់ ពពោះកូនឲគេ ក្នុងនាមខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែរខ្ញុំលះបង់គេមិនឲតំលៃ ហើយថែមទាំងមើលងាយខ្ញុំទៀត

ហេតុនេះហើយទើបខ្ញុំសំរេចចិត្តចាកចេញ ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើលថែខ្លួនឯងជាថ្មី រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន មនុស្សស្រីសម័យលូវគេមិនខ្លាចពាក្យស្រីមេម៉ាយទេ អ្វីដែរគេខ្លាចគឺឃុំខ្លួនឯងជាមួយភាពឈឺចាប់ ត្រូវចាំគ្មានមនុស្សស្រីចង់លែងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ាយទេបើសិនជាប្ដីនឹងល្អមានការទទួលខុសត្រូវលើគ្រួសារនោះ”។

 

 

 

ប្រភព៖Try Soksokunthary