October 16, 2019

ពិតជាប្លែកភ្នែក​ មួយឈុតរបស់លោក​ខេមរៈ សិរីមន្ត​ ក្នុងថ្ងៃខួបកំណើតកូនប្រុស

លោក ខេមរៈ សិរីមន្ត​ គឺជាតារាចម្រៀងមួយដួងដែលទឹកដមសំនៀងក្រអួនក្រអៅស្តាប់មិនចេះជិនណាយ ជឿជាក់ថាមហាជន និងប្រិយមិត្តភាគច្រើនបានស្គាល់រូបគាត់។​ ក្រៅពីវិស័យសិល្បៈ បើក្រឡេកទៅមើល សុភមង្គលក្នុងគ្រួសាររបស់លោកវិញពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ក្រោយពីលោកបានបើកចំហជា​ស្វាមី ភរិយា នឹង​គ្នា គេ​ឃើញ​ជា​រឿយ​ៗ សិរីមន្ត រមែង​នាំ​ភរិយា ទៅ​កម្សាន្ត ឬ​ទៅ​កម្មវិធី​នានា ខុស​ពី​ពេល​មុន ដែល​លោក​លាក់​ជិត​ឈឹង។

ជាក់ស្តែង​ កាលពីថ្មីៗកន្លងទៅនេះ លោក និងភរិយា បានរៀបចំពីធីខួបកំណើតមួយជូនកូនប្រុសជាទីស្រឡាញ់របស់លោក មើលទៅពិតជាមានភាពសប្បាយរីករាយ និងកក់ក្តៅខ្លាំងណាស់។ មួយវិញទៀត អ្វីដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះគឺឈុតសំលៀកបំពាក់លោក ខេមរៈ សិរីមន្ត តែម្តង ដែលមើលទៅ ពិតជាប្លែក និងទាក់ទាញជាខ្លាំង។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទស្សនាទាំងអស់គ្នា៖