October 16, 2019

មួយបទនេះចាក់ដោត​អារម្មណ៍អ្នកនាង សុខ ស្រីនាង​រហូតដល់ស្រក់ទឹកភ្នែក បកស្រាយដោយកុមារី អាយុ ១៣ ឆ្នាំ មកពីខេត្តតាកែវ ស្តាប់ហើយពិតជារំជួលចិត្ត

នារាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior វគ្គ Judge Audition បានឈានចូលមកដល់សប្ដាហ៍ទី 3 ហើយ ដោយក្នុងនោះយើងសង្កេតឃើញមានប្អូនៗជាច្រើនមកពីគ្រប់ខេត្តក្រុងបានដាក់ពាក្យចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួននៅមុខគណៈកម្មការទាំង៣គឺ លោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណារាជ និងអ្នកនាង សុខ ស្រីនាង។ បេក្ខជនដំបូងគឺកុមារី …

ឃេីញបានប្រាក់រង្វាន់តិចពេក​ លោកផែងវណ្ណ​:​ ឧបត្ថម្ភ​ 200$ ទៅកីឡាករប្រដាល់​ …

កីឡាករ ឡុង សុភី ដែលមានបទពិសោធន៍ប្រកួតឈ្នះបានខ្សែក្រវ៉ាត់ជាច្រើននៅក្នុងស្រុកខ្មែរ ហើយក៏ធ្លាប់ឆ្លងកាត់ការប្រកួតជាមួយកីឡាករបរទេសមិនតិចដែរ។ ប៉ុន្តែនាពេលថ្មីៗនេះ បានបង្ហោះសារហួសចិត្តមួយនៅលើបណ្តាញសង្គម ដែលនិយាយអំពីប្រាក់រង្វាន់ ដែលខ្លួនទទួលបាន ត្រឹម ៣០ម៉ឺនរៀល ដូចកាលប្រកួតនៅ១៥ឆ្នាំមុន ធ្វើអោយបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមានការអាណិតអាសូរយ៉ាងខ្លាំង រួមទាំងលោក ផែង វណ្ណៈ ផងដែរដែលធ្លាប់ពោលថានេះជាហេតុផលធ្វើអោយកីឡាករនាំគ្នាទៅរត់ម៉ូតូឌុបអស់។ មុននេះបន្តិចលោក ផែង វណ្ណៈ ក៏បានបង្ហោះសារនៅលើ Facebook របស់លោកដោយបញ្ជាក់ថា៖ “ប្អូន​ ឡុង​ …

អ្នកព្រៃវែងយើង ដាក់មួយបទ “សង្សារក្រជូនពរអូន” បានសំបុត្រមាសពីគណៈកម្មការ

នៅរាត្រីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ នេះកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី១ នៅក្នុងវគ្គ Judge Audition បានឈានចូលដល់សប្តាហ៍ទី៣ ហើយយើងឃើញមានប្អូនៗជាច្រើនដែលមកដាក់ពាក្យប្រឡងសឹងតែមកពីគ្រប់ខេត្តក្រុង និងសុទ្ធតែមានសមត្ថភាពពូកែៗរៀងៗខ្លួនតែម្តង។ រីឯប្អូនប្រុសឈ្មោះ មឿន សុភាព អាយុ១១ឆ្នាំ មកពីខេត្តព្រៃវែង បានធ្វើការបកស្រាយចម្រៀងបទ “សង្សារក្រជូនពរអូន” យ៉ាងជឿជាក់តែម្តង ធ្វើឲ្យគណៈកម្មការទាំង៣រូបនាំគ្នាសរសើរមិនដាច់ពីមាត់ ចំពោះសមត្ថភាពរបស់ប្អូន …

ក្រោយកម្ពុជាចាញ់ អ៊ីរ៉ង់ ១៤-០ ស្រាប់តែស្រីស្អាតម្នាក់ Comment ឲ្យលោក Honda ថា ” គ្រូម្នាក់នេះលក់មុខកម្ពុជាខ្លាំងណាស់ ចាញ់ដល់14 គ្រូគួរតែបណ្តេញចេញ មិនអញ្ចឹងទេបាល់ខ្មែរមិនរីកចំរើនឡើយ”

យប់មិញ កម្ពុជាយើងចាញ់ អ៊ីរ៉ង់ រហូតដល់ទៅ ១៤-០ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ K’Ýàà ZéXx បានសរសេរថា “ពួកខ្ញុំមិនចង់បានបុរសម្នាក់នេះនៅបង្វឹកជម្រើសជាតិទេ គ្រូម្នាក់នេះលក់មុខកម្ពុជាខ្លាំងណាស់ ចាញ់ដល់14 គ្រូគួរតែបណ្តេញចេញ មិនអញ្ចឹងទេបាល់ខ្មែរមិនរីកចំរើនឡើយ ពួកយើងមិនត្រូវការលោកម្នាក់និងទេ “។ ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា “ឆ្ងល់ខ្លួនឯងថាគ្រាន់តែបញ្ចេញមតិដែលបានមើលឃើញ ហើយមិនចង់បានលិទ្ធិផលបែបនេះ ពិតណាស់មិនចង់បានគ្រូនៅបន្តដឹកនាំ។ …

ម្ចាស់គណនីហ្វេសបុកមួយ ប្រកាសជ្រើសរើស អង្គរក្ស​ បន្ថែ​មប្រាក់ខែ250$ឡេីងទៅ​ មានកន្លែងស្នាក់នៅ​ ផ្តល់អាហារ៣ពេល​ មានប្រាក់លេីកទឹកចិត្តផ្សេងៗ

ថ្មីៗនេះយោងតាមហ្វេសបុកឈ្មោះ Xiang Zobie បានប្រកាសក្នុងហ្វេសបុកជាសាធារណៈ និងមានអ្នកស៊ែរជាច្រើន ដោយគាត់បាន ប្រកាសជ្រើសរើសអង្គរក្សដូចខាងក្រោម៖ “ជ្រើសរើស​អង្គរក្ស​ បន្ថែ​មប្រាក់ខែ250$ឡេីងទៅ​ មានកន្លែងស្នាក់នៅ​ ផ្តល់អាហារ៣ពេល​ មានប្រាក់លេីកទឹកចិត្តផ្សេងៗផងដែរ​ ចាប់អារម្មណ៍​ អាចឆាតមកបានណា” តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការប្រកាសជ្រើសរើសអង្គរក្សរបស់ម្ចាស់គណនីហ្វេសបុក Xiang Zobie

អរគុណគ្រប់យ៉ាង! ស្រ្តីជប៉ុនម្នាក់ សាងសង់អគារសិក្សាឱ្យខ្មែរ ៣៤៧ខ្នងនៅទូទាំងប្រទេស

កាលពីពេលកន្លងទៅ ឯក​ឧត្តម ជា សុផារ៉ា បាន​ទទួល​ជួប​សំណេះ​សំណាល​ជាមួយ​លោក​ស្រី Osanai Mieko ស្ថាបនិក​អង្គការ JHP ជប៉ុន ដែល​បាន​ជួយ​សាង​សង់​អគារ​សិក្សា​ជូន​ប្រជាជន​ខ្មែរ​សរុប ៣៤៧​ខ្នង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ថេង ច័ន្ទសង្វារ ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​មុន​នេះ​បន្តិច។ គួរ​បញ្ជាក់​ថា អង្គការ​ជប៉ុន JHP បាន​បង្កើត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ១៩៩៣។ សកម្មភាព​ដំបូង​ដែល​អង្គការ​ចាប់​ផ្ដើម​ធ្វើ គឺ​ជួយ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ព្រំ​ដែន​កម្ពុជា-ថៃ ឱ្យ​វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ …

ម៉ែអាថ្លែងកោតចេះនៅរួច! ម្ចាស់បន្ទប់ជួល ទម្លាយរូបថតក្នុងបន្ទប់ជួលស្រីស្អាតម្នាក់ ឡើងសុទ្ធតែសំរាម និងស្អុយពេញហ្នឹង ហើយអត់បង់លុយ ២ ខែទៀត គាត់ថាឆ្ងាញ់ត្រង់ សំដីឡូយដាក់គាត់ទៀត

យោងតាមគណនីហ្វេសបុកឈ្មោះ Samphors Chhorn ដែលជាម្ចាស់បន្ទប់ជួលបានសរសេររៀបរាប់ពីអ្នកជួលដែលជាស្រីស្អាតថា៖ ទ្រាំលែងបានហេីយវេីយកុហករហូត ឆាប់មកបង់លុយហេីយរេីអីវ៉ាន់ចេញងៃនេះភ្លាម ស្អុយខ្លាំងណាស់នាងអេីយកោតចេះដេកកេីតដែរ ម៉ោង១២ ម៉ោង១បានចូលហេីយចេញពីព្រលឹមមិចចង់គេចមែន ខ្ញុំទុកឱកាសអោយយូរហេីយព្រោះអាណិតតែនេះវាជិត២ខែហេីយ ឆ្ងាញ់ត្រង់គាត់សំដីឡូយដាក់យេីងទៀតណាសំដីលេីសជំទាវទៀត(បេីអ្នកណាស្គាល់គាត់ប្រាប់អោយមកផងព្រោះគាត់ប្លុក់Fbខ្ញុំហេីយខលអត់លេីកទៀត)៕  

ពិតជាគួរឱ្យស្ងើចសរសើរលោកសាស្ត្រាចារ្យ និងនិស្សិតបរទេសដែលអាចច្រៀងចម្រៀង​ជាតិខ្មែរ​ បទនគររាជយ៉ាងពីរោះ

បទ “នរគរាជ”​ ​ជាបទ​ចំរៀង​គោរព​ទង់ជាតិ​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​គឺជាស្នាដៃព្រះ​រាជ​និពន្ធ​របស់​​សម្តេច​ព្រះសង្ឃ​រាជ​ ជួន​ ណាត ដែលបង្កើតឡើងនៅឆ្នាំ ១៩៤១។​ បទ “នរគរាជ”​ ​ត្រូវ​បាន​យក​មក​ច្រៀង​ឡើង​វិញ​នៅ​ឆ្នាំ ១៩៩៣ បន្ទាប់​សម័យ​បន​ប្រល័យពូជសាសន៏ ប៉ុល ពត ។​​បទនេះជា​បទ​ចំរៀង​ដែល​គេ​យក​មក​ប្រើ​ក្នុង​ការ​បើក​អង្គ​ពី​ធិ​ជាតិ​ និង​អន្តរជាតិ​ទូទៅ​​ ប្រើនៅពេលគោរពទង់ជាតិតាមសាលារៀននានា។​ជឿជាក់ថាបងប្អូនខ្មែរគ្រប់រូបសុទ្ធ​​តែអាចច្រៀងបទ​ចំរៀង​មួយបទនេះ។​ យ៉ាងណាមិញ​ កាលពីថ្មីៗកន្លងទៅនេះ មានលោកសាស្ត្រាចារ្យ និងនិស្សិតបរទេសមួយក្រុមអាចច្រៀងចំរៀងជាតិខ្មែរ​ បទនគររាជយ៉ាងពីរោះ​​ មើលទៅពិតជាគួរអោយស្ងើចសរសើរ។ចង់ដឹងថា​​ បទនគររាជ ដែលច្រៀងដោយលោកសាស្ត្រាចារ្យ …

បន្ទប់ទឹកសាធារណៈខេត្តកំពត ជនបរទេសម្នាក់ថតបង្ហោះហ្វេសបុក ឃើញហើយចង់ក្អួត…

កំពត៖ បន្ទប់ទឹកសាធារណៈនៅខេត្តកំពតដែលថ្មីៗនេះមានគេបង្ហោះត្រូវបានសាធារណជនចាប់អារម្មណ៍ដោយសារតែមានភាពកង្វក់ខ្លាំងពេក។ ករណីនេះមិនមានអ្នកសំអាតត្រឹមត្រូវ និងមួយវិញទៀតអ្នកដែលចូលទៅគ្មានអនាម័យត្រឹមត្រូវ ជុះពាសវាសពាសកាល កង្វក់ បណ្តាលឲ្យខ្ទេចខ្ទីបង្គន់សាធារណរបស់រដ្ឋ។ អាស្រ័យហេតុនេះសុំអជ្ញាធរខេត្តទទួលបន្ទុក និងមន្ទីរពាក់ព័ន្ធគួរមើលបញ្ហានេះកុំឲ្យភ្ញៀវទេសចរណ៍វាយតម្លៃប្រទេសយើង៕ ប្រភព៖ Kampot Flashpacker

ខ្ញុំនឹងហេីយដែលចូលចិត្តនាំកូនចូលពេទ្យលំដាប់ តែពេទ្យលំដាប់និងហេីយ ស្ទេីរតែធ្វេីកូនខ្ញុំឈឺកាន់តែធ្ងន់ទៅ, អរគុណគន្ឋបុប្ផា ពេទ្យទេវតាជួយសង្គ្រោះ កុមារខ្មែររាប់លាននាក់ ដោយមិនគិតថ្លៃ

មន្ទីពេទ្យគន្ឋបុប្ផា គឺជាពេទ្យទេវតាជួយសង្គ្រោះ កុមារខ្មែររាប់លាននាក់ ដោយមិនគិតថ្លៃ មានកុមារមិនតិចទេដែលជាសះស្បើយពីជំងឺផ្សេងៗដោយសារមន្ទីរពេទ្យនេះ​ ជាក់ស្តែងថ្មីៗនេះ​មានម្ចាស់គណនីហ្វេសបុកឈ្មោះ Be Mima បានបង្ហោះសារថ្លែងអំណរគុណដល់មន្ទីពេទ្យគន្ឋបុប្ផា​ខេត្តសៀមរាប​ដែលបានជួយព្យាបាលជូនកូនរបស់គាត់ និងលើកសរសើរពីអនាម័យ​និងសេវាកម្មរបស់មន្ទីពេទ្យនេះថែមទៀតផង​ ដោយម្ចាស់គណនីហ្វេសបុកបានសរសេរថា​ ” អរគុណខ្លាំងណាស់មន្ទីរពេទ្យគន្ធបុប្ផា ជួយកុមាររាម់មុីននាក់ ពិតជាពេទ្យទេវតាមែន ដែលបានព្យាបាលកូនខ្ញុំអោយបានធូរស្បេីយ ពេលកូនខ្ញុំឈឺ នាងខ្ញុំបានទៅអស់ហេីយ ទាំងពេទ្យគេល្បី ពេទ្យថ្លៃ ពេទ្យBrand ក៏ដោយ អស់លុយប៉ុន្មានក៏មិនស្តាយ ខ្ញុំនិងហេីយដែលចូលចិត្តនាំកូនចូលពេទ្យលំដាប់ តែពេទ្យលំដាប់និងហេីយ …