December 3, 2019

អាណិតពួកគាត់ណាស់ អង្គុយរៀនក្រោមដេីមឈេី គ្មានបន្ទប់រៀននឹងគេ​ បងប្អូនណាបានឃេីញជួយផ្ដល់ជា ឈេី.ដែក.ឬក៏ជាលុយ ដើម្បីអោយពួកគាត់មានបន្ទប់រៀនត្រឹមត្រូវនឹងគេផង

អ្នកខ្លះមានសាលារៀនល្អ ស្អាតមានអនាម័យ​ ឧបករណ៍ តុ​ ទូទំនើបៗនិងមានផាសុកភាព តែបែរជាមិនចង់ទៅរៀន បើមកមើលពីរូបភាពក្មេងៗអង្គុយរៀនក្រោមដេីមឈេីខាងក្រោមនេះ ទោះពួកគេគ្មានសាលារៀនត្រឹមត្រូវដូចក្មេងៗដទៃ ពួកគេនៅតែពុះពារទៅរៀន ដើម្បីក្រេបជញ្ជក់យកនូវចំណេះដឹង។ ដោយថ្មីៗនេះមានការចែករំលែក រូបភាពពីម្ចាស់គណនីឈ្មោះ Hunny Phim អំពាវនាវរកជំនួយមកធ្វេីរោងដោលដល់ក្មេងៗទាំងនោះ។ ក្រោយពីបានឃើញឃើញរូបភាពទាំងនោះ​មានមហាជនជាច្រើនបានសម្តែងក្តីអាណិតជាពន់ពេក ក្មេងៗនេះត្រូវបានគេដឹងថាអង្គុយរៀនក្រោមដេីមឈេី​ នៅសាលារៀនមួយនៅសែនរុងរឿង1 ឃំុទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះHunny Phim បានសរសេររៀបរាប់ថា៖ “ថ្ងៃនេះមានរូបភាពកូនៗអង្គុយរៀនក្រោមដេីមឈេី។សូមមាតាបិតាបងប្អូនណាបានឃេីញជួយផ្ដល់ជា:(ឈេី.ដែក.ឬក៏ជាលុយក៏ដែលមិនកំណត់ទេ) …

កំសត់ខ្លាំងណាស់! ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យជើងខាងឆ្វេងរបួសធ្ងន់ធ្ងរដើរមិនរួច តែខំប្រឹងដើររើសអេតចាយ និងសម្រួលចរាចរណ៍គ្រាន់បានថវិកាតិចតួច ទុកចិញ្ចឹមភរិយាដែលមានបញ្ហាស្មារតី

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវសកម្មភាពបុរសម្នាក់ជាមានរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ តែមានចិត្តដោយបានសម្រួលចរាចរណ៍ដែលកំពុងមមាញឹកនៅម្តុំផ្សារសុវណ្ណា។ បុរសរូបនេះមានឈ្មោះ រ៉េត សុខា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ ដោយជីវភាពខ្វះខាតទុករបួសចោលមិនទៅធ្វើការព្យាបាល ដោយសព្វថ្ងៃនេះបុរសកម្សត់នេះដើររើសអេតចាយ និងសម្រួលចរាចរណ៍ គ្រាន់បានថវិកាតិចតួចទុកចិញ្ចឹមភរិយាដែលមានបញ្ហាស្មារតី។ នេះបើយោងតាមគណនីហ្វេសប៊ុក Soy Chan Thany បានសរសេររៀបរាប់ថា៖ “តាំងនាមជំនួសមុខលោកពូ​ រ៉េត​ សុខា​ នាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនតូចធំ លោកឧកញ៉ា ឌួង​ ឆាយ​ លោកឧកញ៉ា ទៀ​ វិចិត្រ​ …

សីលធម៌ខ្មែរយើងមួយចំនួន ធ្លាក់ចុះខ្លាំងណាស់! គ្រាន់តែអុំទូកល្ងាចមិញនៅមាត់ទន្លេ ក្រុងតាខ្មៅ សំរាមស្ទើរពេញដី ចូលដល់ទន្លេទៀត, ទៅដល់ណាពង្រាយកន្លែងហ្នឹង

មុននេះបន្តិចបងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក Virak CN បានបង្ហោះឲ្យដឹងពីក្រោយពីអុំទូកហើយ នៅមាត់ទន្លេ ក្រុងតាខ្មៅ បងប្រុសថា មានបងប្អូនមកលេងច្រើនណាស់ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺសំរាមស្ទើរតែពេញដីទៅហើយ ក្រោយពេលដែលមនុស្សត្រលប់ទៅវិញ។ មិនដឹងថាពេលណា ឆ្នាំណាបានប្រជាជនមួយចំនួនមានរបៀបក្នុងការបោះចោលសំរាមទេ? សូមបងប្អូនមើលរូបភាពខាងក្រោមហើយធ្វើការបញ្ចេញមតិផង។ នេះជាសម្រង់ Caption របស់បងប្រុស Virak ដែលបានថតរូបភាពក្រោយមនុស្សត្រលប់ទៅវិញ គាត់បានរៀបរាប់ថា៖ ” អុំទូកនឹងបណ្តែតប្រទីបនៅមាត់ទន្លេ ក្រុងតាខ្មៅ ល្ងាចនេះឃើញថាមានបងប្អូនយើងមកលេងច្រើនណាស់។” ប្រភពរូបភាព៖ Virak …

ឃើញថោកកុំចេះតែទិញ! ចិនដើរលក់ iphone X 256GB ថោកៗ នៅ Aeon 1 ថាយកលុយទៅ កាស៉ីណូ, តាមពិតជា iphone ក្លែងក្លាយទេ តែស្ទើរតែដូចរបស់ហ្សុីន

យោងតាមគណនីហ្វេសប៊ុកឈ្មោះ SunHeng Sok បានបង្ហោះសារក្រោយចិនយកទូរស័ទ្ទមកលក់ថា សូមប្រុងប្រយ័ត្ន ករណីជនជាតិចិន ឆបោក កាលពីរសៀលថ្ងៃ ១២ តុលា ខ្ញុំបានមកដល់ ផ្សារ ទំនេីប អ៊ីអន មួយ។ នៅពេលដែលខ្ញុំបានឈប់ម៉ូតូភ្លាម មានជនជាតិចិនម្នាក់ ចង់យកទូរស័ព្ទ iPhone X មកលក់អោយខ្ញុំ ដោយនិយាយ អង់គ្លេស ត្រឡាន់ៗ ថា …

ជួយស៊ែរផងស្រីៗគ្នាយើង! សង្វេគណាស់​ បងស្រីម្នាក់ងាប់សសៃនិងកំរើកមិនបាន​​​ បន្ទាប់ពីឆ្លងទន្លេរួចថែខ្លួនមិនបានដិតដល់

ជារឿងគួរឱ្យសង្វេគ និងអាណិតអាសូរជាពន់ពេក ខណៈដែលបងស្រីម្នាក់ធ្លាក់ខ្លួនពិការ​នៅសល់ដង្ហើមដែលពិបាកដក​​ បន្ទាប់ពីឆ្លងទន្លេរួចហើយមិនបានថែខ្លួនអោយបានដិតដល់​​​ ដោយយោងតាមគណនីហ្វេសបុកឈ្មោះថា​ AH SA បានធ្វើការចែករំលែក​និងដាស់តឿនដល់បងប្អូនស្រ្តីគ្រប់រូបអោយថែរក្សាខ្លួនអោយបានដិតដល់​​​​​ នៅពេលសម្រាលកូនរួច។ ម្ចាស់គណនីនេះបានសរសេរថា​​ ” មនុស្សស្រីយើងកើតមកហេតុអីក៏ត្រូវមានកម្មម៉េសណ៎៎មីងនៅជិតផ្ទះរបស់ខ្ញុំគាត់បានងាប់សសៃនិងកំរើកមិនបានទេដោយសារគាត់ពេលសសៃខ្ចីមិនបានថែខ្លួនអោយបានដិតដល់កូនមិនទាន់បានស្រួលបួលផងគាត់ទៅធ្វើការហើយកាងារធ្ងន់ទៀតហើយសសៃខ្ចីមិនទាន់បានប៉ុន្មានគាត់មានកូនទៀតអាសាយកកូន និងទម្លាក់កូនចេញដោយខ្លួនឯងអត់មានទៅពិគ្រោះជាមួយពេទ្យអោយបានដិតដល់ទេហើយលូវគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺងើបមិនរួចនៅសល់ដង្ហើមដែរពិបាកដកសូមពាក្យជូនពរពីម៉ាក់ម៉ាក់ម្នាក់តិចមកគាត់មិនអាចទៅណាទេគាត់នៅមានកូនកូនតូចរបស់គាត់បីនាក់ទៀតដែរត្រូវការម្ដាយសូមព្រះជួយតាមថែរក្សារគាត់អោយផុតជំងឺមួយនេះផង សូមផ្ដាំទៅម៉ាក់ម៉ាក់គួរថែទាំសុខភាពខ្លួនឯងអោយបានដិតដល់ជាពិសេសនៅពេលសសៃខ្ចីនិងពេលសំរេចចិត្តថាយកកូនបើមិនចង់យកទេគួរណាការពារអោយបានច្បាស់លាស់ហើយបើសំរេចចិត្តថានិងយកចេញគួរណាពិភ្សារជាមួយពេទ្យជំនាញអោយបានច្បាស់លាស់កុំអោយដូចគាត់ចឹងពិបាកទទួលយកណាស់សែនអានិតគាត់ខ្លោចចិត្តខំប្រឹងដើម្បីកូនកូនទាំងខ្លួន នៅសសៃខ្ចីខំប្រឹងរកសុីតែចង់ក្រោយមកឈឺដោយសារជំងឺដែរខ្លួនអែងមើលរំលងមិនគិតថានិងអាចកើតទ្បើងសូមវត្ថុសក្ត័សិតតាមជួយថែរក្សាអោយគាត់ឆាប់ជាផង បើមានម៉ាក់ម៉ាក់ណាចង់ជួយគាត់អាចទំនាក់ទំនងតាមលេខប្តីរបស់គាត់បានរឺក៏តាមរយះfacebookផ្ទាល់ខ្ញុំនិងផុសជំនួយដែរម៉ាក់ម៉ាក់ជួយចូលទៅក្នុងfacebook របស់ខ្ញុំព្រោះថ្ងៃនេះគាត់ឈឺធ្ងន់ធ្ងរហើយបានធ្វើសង្សកទានអោយគាត់ហើយចឹងអាចទាក់ទងមកខ្ញុំក៏បានទៅប្ដីរបស់គាត់ផ្ទាល់ក៏បានតិចក្ដីច្រើនក្ដីតាមសទ្ធារបស់ម៉ាក់ម៉ាក់នេះលេខរបស់ប្ដីគាត់ផ្ទាល់077486836″។

ឥដ្ឋពលអ័ព្ទពុលនៅឥណ្ឌូណេស៊ី កាន់តែអាក្រក់ សូម្បីតែពេលថ្ងៃមេឃពណ៌ក្រហមឆេះគួរឲ្យខ្លាច

វីដេអូ និងរូបថតជាច្រើនត្រូវបានចែកចាយនៅលើបណ្តាញសង្គមចាប់តាំងពីថ្ងៃទី២១ ខែកញ្ញា ដែលបង្ហាញពីផ្ទៃមេឃពណ៌ក្រហមឆេះពេញទីក្រុង Muaro Jambi ប្រទេសឥណ្ឌូនេស៊ី។ ដំបូងយើងមិនចង់ជឿថា វាជារឿងពិតនោះទេ ប៉ុន្តែវាជារូបពិតគ្មាន filter អ្វីឡើយ ដែលនេះជាឥទ្ធិពលនៃភ្លើងឆេះព្រៃ និងចម្ការដូងប្រេងនៅលើកោះស៊ូម៉ាត្រា។ អ្នកលេងអ៊ីនធឺណេតមួយចំនួនបានបង្ហោះរូបភាពស្រដៀងគ្នានេះពីទីកន្លែងខុសៗគ្នា ដែលអាចបញ្ជាក់បានថាវាគឺជារឿងពិត។ ផ្ទៃមេឃទាំងមូលគ្របដណ្តប់ដោយផ្សែងអ័ព្ទពណ៌ក្រហម ដែលបណ្តាលមកពីភ្លើងឆេះព្រៃក្បែរនោះ។ ផេះក៏បានហោះចូលផ្ទះអ្នកស្រុក ហើយប្រជាជនភ័យខ្លាចក្នុងការចេញទៅក្រៅដោយសារតែបាតុភូតចម្លែកនេះ។ យោងតាម Malay Mail មេឃចាប់ផ្តើមប្រែពណ៌ក្រហមចាប់ពីថ្ងៃត្រង់ទី ២១ …

តាមពិតចឹងសោះ ! ចោរលួចគាស់កញ្ចក់ឡានទៅបាត់ ដល់ពេលយកឡានទៅធ្វើដាក់កញ្ចក់ថ្មីវិញ ស្រាប់តែទៅប៉ះចំកញ្ចក់របស់ខ្លួនដែលបាត់ទៅ ដោយសារមានអ្នកចាំទិញរបស់ពីចោរ

ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួនញ ជាពិសេសករណីចោរលួចកញ្ចក់រថយន្តដើម្បីយកមកលក់ក្នុងទីផ្សារងងឹត ក៏កាន់តែកើនឡើង ។ ជាក់ស្តែងណាស់ថ្មីៗនេះមានករណីចោរលួចកញ្ចក់រថយន្តហើយពេលជនរងគ្រោះជាម្ចាស់រថយន្តសាកសួរកន្លែងលក់កញ្ចក់រថយន្ត ក៏ស្រាប់តែលេចឮថាកញ្ចក់រថយន្តរបស់ខ្លួនដែលចោរលួចកាច់នោះ នៅហាងលក់កញ្ចក់ទៅវិញ។​ ដោយម្ចាស់រថយន្តមានគណនីហ្វេសប៊ុក Ly Lay បានសរសេររៀបរាប់បែបជាសារឆ្លើយឆ្លងជាមួយនឹងអ្នកលក់យ៉ាងដូច្នេះថា ៖ ” ឡាយ: បង! បង! មានលក់កញ្ចក់មើលក្រោយ LEXUS 570 អត់? អ្នកលក់: បាទបង ចាំបន្តិច! …